ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​កើន​ឡើង​ ​២​២​%

​Man​oj ​Mat​hew​ / Khmer Times Share:

​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​បាន​កើន​ឡើង​ ​២​១​,​៦​៤​ ​ភាគរយ​នៅ​ក្នុង​ខែ​មករា​ឆ្នាំនេះ​ ​ដែល​រកចំណូល​បាន​ ​៩​៦​៧​ ​លាន​ដុល្លារ​សម្រាប់​វិ​ស័​យ​នេះ​ ​បន្ទាប់ពី​បាន​ធ្លាក់ចុះ​ភាគច្រើន​កាលពីឆ្នាំមុន​។​ ​ការផ្លាស់ប្តូរ​នេះ​បាន​នាំមក​នូវ​ការ​សាទរ​ដល់​វិ​ស័​យ​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដែល​ផ្តល់​ការងារ​ដល់​ប្រជាជន​ជិត​មួយលាន​នាក់​។​

​យោង​តាម​ទិន្នន័យ​ពាណិជ្ជកម្ម​ចុងក្រោយបំផុត​ដែល​ចេញផ្សាយ​ដោយ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ ​កាលពី​ថ្ងៃចន្ទ​ ​បាន​ឱ្យ​ដឹង​ថា​ ​គ្រប់​ផ្នែក​ដែល​ស្ថិតនៅ​ក្រោម​វិ​ស័យស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​(​G​F​T​) ​ដំណើរការ​បាន​ល្អ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​ដោយ​បង្កើន​ចំណូល​នាំចេញ​ ​បើ​ធៀប​នឹង​ខែ​ដូចគ្នា​កាលពីឆ្នាំមុន​។​

​ក្រៅពី​នេះ​ ​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ប៉ាក់​ ​និង​គ្រឿង​ស​ម្លៀ​ក​បំពាក់​ទទួល​បាន​ចំណូល​៤​៣​៥​ ​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​៤​,​៣​ ​ភាគរយ​ ​បើ​ធៀប​នឹង​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។​ ​សំលៀកបំពាក់​មិន​ប៉ាក់​ ​ទទួល​បាន​ចំណូល​ ​២​៦​៩​លាន​ដុល្លារ​ ​ជាមួយនឹង​កំណើន​ ​៣​០​,​៩​ ​ភាគរយ​ ​ធៀប​នឹង​រយៈពេល​មួយ​ឆ្នាំ​។​

​ការនាំចេញ​ស្បែកជើង​ ​ទទួល​បាន​ចំណូល​ ​១​២​២​ ​លាន​ដុល្លារ​កាលពី​ខែមុន​ ​កើន​ឡើង​ ​១​១​,​៤​ ​ភាគរយ​ធៀប​នឹង​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​ ​និង​ផលិតផល​ធ្វើ​ពី​ស្បែក​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ទទួល​បាន​១​២​២​ ​លាន​ដុល្លារ​ជាមួយនឹង​កំណើន​ ​៤​,​១​ ​ភាគរយ​ក្នុងរយៈពេល​ដូចគ្នា​នេះ​។​

​ផលិតផល​វាយ​ន​ភ័ណ្ឌ​ដែល​ផលិត​ឡើង​(​mad​e​-​up​ ​textile​ ​article​s)​ផ្សេងទៀត​ ​ទទួល​បាន​ចំណូល​ ​១​៨​,​២​២​៧​ ​ដុល្លារ​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​កើន​ឡើង​៤​៨​,​១​ ​ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​គួរ​កត់​សម្គាល់​ផង​ដែរ​ថា​ ​កម្ពុជា​អាច​សម្រេច​បាន​នូវ​កំណើន​នៃ​ការនាំចេញ​នេះ​ ​បើ​ទោះបីជា​មាន​របាំង​ពាណិជ្ជកម្ម​ ​ដូចជា​ការ​មិន​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ (​G​S​P​) ​ដោយ​សហរដ្ឋអាមេរិក​ ​និង​ការ​កាត់បន្ថយ​ជិត​ ​២​០​ ​ភាគរយ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​) ​ដោយ​ ​សហភាព​អឺរ៉ុប​ (​E​U) ​ដែល​ជាទី​ផ្សារ​ធំបំផុត​ពីរ​សម្រាប់​ទំនិញ​ ​G​F​T​ ​។​

វិ​ស័យ​ ​G​F​T​ ​គឺជា​អ្នកបង្កើត​ការងារ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​ប្រទេស​ ​ហើយ​បាន​បង្កើត​ការងារ​ផ្ទាល់​ជិត​មួយលាន​កន្លែង​ ​នេះ​បើ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ (​I​L​O)​។​ វិ​ស​័​យ​នេះ​មាន​ចំនួន​ ​១​១​ ​ភាគរយ​នៃ​សេដ្ឋកិច្ច​ ​ហើយ​បាន​រួមចំណែក​ប្រហែល​ ​៥​០​ ​ភាគរយ​នៃ​កំណើន​ ​G​D​P​ ​ពិតប្រាកដ​របស់​កម្ពុជា​ ​តាម​ការ​ព្យាករណ៍​របស់​ខ្លួន​ក្នុង​ឆ្នាំ​២​០​២​១​។​

​គេ​សង្ឃឹម​ផង​ដែរ​ថា​ការផ្លាស់ប្តូរ​នៃ​ការនាំចេញ​ ​G​F​T​ ​នៅ​ក្នុង​ខែ​មករា​នេះ​នឹង​បន្ត​រហូត​ដាច់ឆ្នាំ​ ​និង​ទប់ទល់​​​នឹង​ការ​បាត់បង់​ការងារ​ ​និង​ការ​បិទ​រោងចក្រ​។​ ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់ឧបត្ថម្ភ​ចំនួន​ ​៤​០​ ​ដុល្លារ​ក្នុង​មួយ​ខែ​ដល់​កម្មករ​និយោជិត​ម្នាក់ៗ​ក្នុង​វិ​ស័​យ​ ​G​F​T​ ​ដែល​កិច្ចសន្យា​ការងារ​ត្រូវ​បាន​ព្យួរ​ ​បន្ទាប់ពី​ការ​ធ្លាក់ចុះ​នៃ​តម្រូវ​ការ​សកល​។​

​គេ​អាច​ចាំ​បាន​ថា​ ​ការនាំចេញ​ ​G​F​T​ ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ ​១​៣​,​៣​១​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជាស​កល​ ​ពី​ ​១​២​,​៨​០​ ​ប៊ី​លាន​ដុល្លារ​ដែល​ទទួល​បាន​ក្នុង​ឆ្នាំ​២​០​២​២​ ​ដល់​ ​១​១​,​០​៩​ប៊ី​លាន​ដុល្លារ​ ​ដែល​នាំទៅ​ដល់​ការ​ព្យួរ​ការងារ​របស់​កម្មករ​និយោជិត​រោងចក្រ​ជាច្រើន​។​

​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ទំនិញ​ ​G​F​T​ ​ដែល​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២​០​២​២​ ​បាន​បន្ត​កាលពីឆ្នាំមុន​ផង​ដែរ​ ​សូម្បីតែ​វិ​ស​័​យ​ផ្សេងទៀត​ស្ទើរតែ​ទាំងអស់​បាន​ចុះបញ្ជី​កំណើន​នៃ​ការនាំចេញ​នៅ​ឆ្នាំ​២​០​២​៣​។​ ​ការ​ធ្លាក់ចុះ​នៃ​ការនាំចេញ​ទំនិញ​ ​G​F​T​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ក៏បាន​បណ្តាល​ឱ្យ​មានការ​អំពាវនាវ​ពី​អ្នកជំនាញ​ដើម្បី​កាត់បន្ថយ​ ​ការពឹងផ្អែក​ខ្លាំងពេក​លើ​វិ​ស័យ​នេះ​ ​និង​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ​ ​ដោយ​លើកទឹកចិត្ត​ដល់​វិ​ស័​យ​ផ្សេងទៀត​ផង​ដែរ​។​

​ការពឹងផ្អែក​របស់​ប្រទេស​លើ​វិ​ស័​យ​ ​G​F​T​ ​ដែល​ជា​អ្នក​រួមចំណែក​ចម្បង​ដល់​កំណើន​សេដ្ឋកិច្ច​ ​ក៏ដូចជា​ប្រាក់ចំណូល​គ្រួសារ​ឯកជន​ ​មានន័យ​ថា​ការ​ធ្លាក់ចុះ​ណាមួយ​នៃ​ការនាំចេញ​ ​G​F​T​ ​ទំនងជា​មានផល​ប៉ះពាល់​យ៉ាង​ខ្លាំង​។​

​ទន្ទឹម​នឹង​នោះ​ ​កម្ពុជា​កំពុង​ប្រឈមមុខនឹង​ការប្រកួតប្រជែង​ខ្លាំង​ពី​បណ្តា​ប្រទេស​អាស៊ី​ផ្សេងទៀត​ ​ដូចជា​ប្រទេស​បង់​ក្លា​ដែ​ស​ ​ក្នុង​វិ​ស័​យ​ ​G​F​T​ ​ជាដើម​។​ ​ប្រទេស​បង់​ក្លា​ដែ​ស​បាន​បង្កើន​ការនាំចេញ​ស​ម្លៀ​ក​បំពាក់​របស់​ខ្លួន​ចំនួន​ ​១​០​ ​ភាគរយ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ដល់ក​ម្រិ​ត​ខ្ពស់​បំផុត​ចំនួន​ ​៤​៧​ប៊ី​លាន​ដុល្លារ​ ​ដែល​ស្មើនឹង​ ​៤​ ​ដង​នៃ​ការនាំចេញ​របស់​ប្រទេស​កម្ពុជា​។​

​នេះ​ក៏​មានការ​អំពាវនាវ​ឲ្យ​មានការ​អភិវឌ្ឍ​ជំនាញ​ក្នុង​វិ​ស័​យ​នេះ​ ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​បង្កើន​ផលិតភាព​របស់​កម្មករ​។​ ​លើស​ពី​នេះ​ ​វា​គួរតែ​អនុវត្ត​វិធាន​ការសន្សំសំចៃ​(​cost​-​effective​ ​measure​s) ​ដូចជា​ការ​លើក​ក​ម្ពស់​ប្រភព​ថាមពល​ក​កើតឡើងវិញ​ ​រួម​ទាំង​ពន្លឺព្រះអាទិត្យ​ ​ដើម្បី​ដណ្តើម​បាន​ការប្រកួតប្រជែង​។​

​ដោយ​បាន​ផ្តល់​សម្ភាសន៍​ជាមួយ​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាលពី​ពេលថ្មីៗនេះ​ ​លោក​ ​Mass​i​m​i​l​i​an​o ​Trope​an​o​អ្នកជំនាញ​សំលៀកបំពាក់​ ​និង​ចីរភាព​ ​នៃ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ (​E​uroC​ham​) ​បាន​គូស​បញ្ជាក់​អំពី​តម្រូវ​ការ​សម្រាប់​វិ​ស័​យ​ ​G​F​T​ ​របស់​កម្ពុជា​ ​ដើម្បី​បង្កើន​ការប្រកួតប្រជែង​របស់​ខ្លួន​។​

​គាត់​បាន​ឱ្យ​ដឹង​ថា​ ​ការ​មាន​បទ​ប្បញ្ញត្តិ​ជា​បណ្តើរៗ​ ​និង​ពន្ធ​លើ​ការដំឡើង​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​នឹង​អាច​ឱ្យវិ​ស័យ​នេះ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ ​ហើយ​ថែមទាំង​ជួយ​ជួល​កម្មករ​កាន់តែ​ច្រើន​ ​និង​ទទួល​បាន​ប្រាក់ចំណូល​កាន់តែ​ច្រើន​សម្រាប់​ប្រទេស​។​

 

Related Posts

Previous Article

​អ្នកភូមិ​ក្នុង​តំបន់​អង្គរ​ប្រារព្ធ​ពិធី​ឡើងមាឃ​ដែល​ជា​ប្រពៃណី​បុរាណ​

Next Article

គម្រោង​ត្រៀម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​