គម្រោង​ត្រៀម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​

C​h​e​a​ ​Van​y​u​t​h​ / Khmer Times Share:

រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គោល​នយោបាយ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ជប៉ុន​បន្ថែម​ទៀត​។​

​កិច្ចប្រជុំ​អន្តរ​ក្រសួង​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​កាលពី​ថ្ងៃចន្ទ​ ​ដើម្បី​ពិភាក្សា​និង​រៀបចំ​ឯកសារ​ទស្សន​ទាន​សម្រាប់​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា​។​

​កិច្ចប្រជុំ​នេះ​ ​ដឹកនាំ​ដោយ​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​អនុប្រធាន​ទី​១​ ​នៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ជាន់ខ្ពស់​ ​ដូចជា​ ​លោក​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​លោក​ ​ហែម​ ​វ​ណ្ឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​និង​លោក​ ​ផាន់​ ​ផល្លា​ ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​។​

​កិច្ចប្រជុំ​បាន​ពិភាក្សា​លើ​ការរៀបចំ​ឯកសារ​ទស្សន​ទាន​សម្រាប់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ដើម្បី​ជំរុញ​ឱ្យ​ធុរកិច្ច​ជប៉ុន​កាន់តែ​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​»​។​

​លោក​ ​លឹម​ ​ហេង​ ​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ “​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​ ​ហើយនឹង​ទាក់ទាញ​អ្នក​វិនិយោគ​ជប៉ុន​កាន់តែ​ច្រើន​មក​កម្ពុជា​ ​ដោយសារ​យើង​មាន​ទី​ផ្សារ​ដ៏​ធំ​នៅ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ​និង​កិច្ចព្រមព្រៀង​RC​E​P​ ​ដែល​នឹង​បង្កើត​ការងារ​ ​និង​កសាង​សមត្ថភាព​ដល់​កម្មករ​ក្នុងស្រុក​” ​។​

​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​-​ជប៉ុន​ត្រូវ​បាន​ពន្លឿន​ ​និង​អនុវត្ត​ស្របតាម​គំនិត​ផ្តួចផ្តើម​ដែល​ស្នើ​ឡើង​ដោយ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​ ​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​បាន​ស្នើ​ឱ្យ​អ្នក​វិនិយោគ​ ​ជប៉ុន​ពិចារណា​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​នឹង​ត្រូវ​បង្កើត​ក្នុងពេលឆាប់ៗ​នេះ​។​

​ប្រទេស​ជប៉ុន​គឺជា​អ្នក​វិនិយោគ​ ​និង​ដៃគូ​ពាណិជ្ជកម្ម​បរទេស​ដ៏​ធំបំផុត​មួយ​របស់​កម្ពុជា​។​

​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា​បច្ចុប្បន្ន​រួម​មាន​គម្រោង​ដូចជា​ ​Mine​be​a​ (​Cam​bo​d​i​a​) ​Co​ ​L​t​d​, ​រោងចក្រ​គ្រឿង​ទំនើប​ៗ​ ​រោងចក្រ​ដំឡើង​រថយន្ត​ ​ផ្សារ​ទំនើប​អ៊ី​អន​ ​និង​គំ​គម្រោង​ក្នុង​វិ​ស​័​យ​កសិកម្ម​ ​ផ្សេងទៀត​។​
​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិ​សេ​សត្រូវ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​ ​២​៥​ ​ខែ​ធ្នូ​ ​រវាង​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​និង​លោក​ U​e​no​ ​At​sus​h​i​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​។​ ​នេះ​ក៏​ស្រប​នឹង​ការប្រកាស​របស់​ឯកឧត្តម​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​កាលពី​ពេលថ្មីៗនេះ​ដែរ​ ​។​

​ឯកឧត្តម​បណ្ឌិត​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​៣​១​ ​ខែ​មករា​ឆ្នាំ​២​០​២​៤​ ​ក្នុង​ពិធី​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ពិសេស​ដើម្បី​ជំរុញ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ថា​ ​កម្ពុជា​កំពុង​ពិចារណា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាមួយ​ប្រទេស​នានា​។​

​ឯកឧត្តម​បណ្ឌិត​បាន​បន្ថែម​ថា​ ​កម្ពុជា​កំពុង​សិក្សា​ ​និង​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​អ្នក​វិនិយោគ​ដែល​មកពី​ប្រទេស​តែមួយ​ ​ដោយ​បង្ហាញ​ពី​គំរូ​ផ្សេងគ្នា​ចំពោះ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​មានស្រាប់​ដែល​មាន​អ្នក​វិនិយោគ​មកពី​ប្រទេស​ផ្សេងៗ​គ្នា​។​

​ឯកឧត្តម​បណ្ឌិត​បាន​គូស​បញ្ជាក់​ទៀត​ថា​ “​យើង​កំពុង​បង្កើត​គោល​នយោបាយ​ ​និង​អនុវត្ត​គម្រោង​សាកល្បង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​។​ ​គំរូ​ថ្មី​នឹង​បំពេញ​បន្ថែម​របស់​ដែល​មានស្រាប់​ ​មិនមែន​ជា​ការ​ជំនួស​ឬ​ប្រកួតប្រជែង​ជាមួយ​ពួកគេ​ឡើយ​»​។​

​លោក​ ​ហេង​ ​វណ្ណ​ឌី​ ​ក៏បាន​បញ្ជាក់​ផង​ដែរ​អំពី​សារៈសំខាន់​នៃ​ការ​បណ្តុះបណ្តាល​បច្ចេកទេស​ដើម្បី​បង្កើន​ស​ម្ថ​ភាព​កម្មករ​ជំនាញ​សម្រាប់​គាំទ្រ​គម្រោង​វិនិយោគ​បច្ចេកវិទ្យា​ខ្ពស់​ដូចជា​ក្រុមហ៊ុន​Mine​be​a​ (​Cam​bo​d​i​a​) ​ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​។​

​លោក​បាន​បន្ថែម​ថា​ “​យើង​គួរតែ​បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​ ​ដើម្បី​បង្កើន​ចំនួន​កម្មករ​ជំនាញ​ ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​ជាមួយ​បច្ចេកវិទ្យា​ក​ម្រិ​ត​ខ្ពស់​ ​ដែល​ជា​វិ​ស​័​យ​សក្តានុពល​មួយ​ក្នុង​ការ​ទាក់ទាញ​អ្នក​វិនិយោគ​កាន់តែ​ច្រើន​មក​កម្ពុជា​”​។​

​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​របស់​ជប៉ុន​ចំនួន​១​៤​៩​ ​ដែល​មាន​ដើមទុន​សរុប​ប្រហែល​ ​២​,​៩​ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ការ​វិនិយោគ​ភាគច្រើន​លើស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​ទំនិញ​ធ្វើដំណើរ​ ​គ្រឿងបន្លាស់​រថយន្ត​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ច​ ​សំបក​កង់​រថយន្ត​ ​គ្រឿងបន្លាស់​រថយន្ត​ ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ ​និង​ឧស្សាហកម្ម​ដំឡើង​កង់​។​

​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បាន​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ពាណិជ្ជកម្ម​រវាងប្រទេស​ទាំងពីរ​មាន​ចំនួន​ ​១​,​៨​ ​ពាន់​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​៧​,​២​ ​ភាគរយ​ពី​ចំនួន​ ​១​,​៩​៤​ ​ពាន់​លាន​ដុល្លារ​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ​២​០​២​២​។​

​ការនាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ចំនួន​ ​១​,​១​៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​កើន​ឡើង​ ​០​,​២​ភាគរយ​ ​ខណៈ​ដែល​ការនាំចូល​ពី​ប្រទេស​ជប៉ុន​មាន​ចំនួន​ ​៦​២​៣​លាន​ដុល្លារ​ ​ធ្លាក់ចុះ​ ​១​៨​,​៥​ភាគរយ​។​

Related Posts

Previous Article

ការនាំចេញ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​កើន​ឡើង​ ​២​២​%

Next Article

ឥណ្ឌូណេស៊ី​ចង់ឲ្យ​មាន​តុល្យភាពពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​