វិស័យ​ទេសចរណ៍​រកចំណូល​បាន​ ​៣​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

Share:
​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​មក​ទស្សនា​ព្រះបរមរាជវាំង​ក្នុង​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​។​ (​រូបថត​៖​ ​ខ្មែរ​ថា​ម​ស៍)

យោង​តាម​របាយការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​វិ​ស័យ​ទេសចរណ៍​រកចំណូល​បាន​ចំនួន​ ​៣​,​០​៤​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​១​១​៥​ ​ភាគរយ​ពី​ចំនួន​ ​១​,​៤​១​ពាន់​លាន​ដុល្លារ​កាលពីឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​ ​៥​.​៤​៥​ ​លាន​នាក់​កាលពី​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​២​៤​០​ ​ភាគរយ​ពី​ ​២​,​២​៧​ ​លាន​នាក់​កាលពីឆ្នាំមុន​ៗ​។​

​របាយការណ៍​បាន​អោយ​ដឹង​ទៀត​ថា​៖​ ​«​ជាមធ្យម​ ​អ្នកទេសចរ​ម្នាក់​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ ​៧​,​៦​ ​ថ្ងៃ​»​។​

​កម្ពុជា​បាន​រៀបចំ​ពិធី​បើក​ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​កម្ពុជា​-​ចិន​ឆ្នាំ​២​០​២​៤​ ​កាលពី​ខែមុន​ ​ដោយ​សង្ឃឹម​ថា​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ក្លាយ​ជា​កាតាលីករ​សម្រាប់​កំណើន​ទេសចរណ៍​ ​និង​ការ​វិនិយោគ​។​

​លោក​ ​សុខ​ ​សូ​កេ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​និយាយ​ក្នុង​ពិធី​បើក​ដែល​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប​ថា​ “​ខ្ញុំ​មានទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ក្លាយ​ជា​កម្លាំង​ច​លក​រ​ថ្មី​មួយ​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​ចិន​មក​កម្ពុជា​”​។​

​ប្រទេស​ចិន​គឺជា​ប្រភព​ទេសចរ​បរទេស​ធំ​ជាងគេ​ទីបី​មកកាន់​កម្ពុជា​ក្នុង​ឆ្នាំ​២​០​២​៣​ ​ដោយ​បន្ថែម​ថា​កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ​៥​៤​៧​.​៧​៩​៨​ ​នាក់​កាលពីឆ្នាំមុន​ ​កើន​ឡើង​៤​១​២​ ​ភាគរយ​ពី​ចំនួន​ត្រឹមតែ​ ​១​០​៦​,​៨​៧​៥​ ​នាក់​កាលពីឆ្នាំមុន​ៗ​។​

វិ​ស័​យ​ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។​

​កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​ ​៤​ ​រួម​មាន​ ​ឧទ្យាន​បុរាណ​អង្គរ​នៅ​ខេត្ត​សៀមរាប​ ​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​នៅ​ខេត្ត​កំពង់ធំ​ ​ប្រាសាទ​ព្រះវិហារ​ ​និង​តំបន់​ប្រសាទ​កោះ​កេរ​នៅ​នៃ​ខេត្ត​ព្រះវិហារ​។​

​ក្រៅពី​នេះ​ ​កម្ពុជា​ក៏មាន​ឆ្នេរ​ដ៏​ស្អាត​ដែល​លាតសន្ធឹង​ប្រវែង​ប្រហែល​ ​៤​៥​០​ ​គីឡូម៉ែត្រ​ក្នុង​ខេត្ត​ភាគ​និរតី​ចំនួន​ ​៤​ ​គឺ​ខេត្ត​ព្រះ​សី​ហ​នុ ​កំពត​ ​កែប​ ​និង​កោះ​កុង​។​X​in​h​u​a​

Related Posts

Previous Article

ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន​ ​Royal​ ​Group​ ​P​P​S​P​ ​កើន​ឡើង​ជិត​៤​ដង​ក្នុង​ឆ្នាំ​២​០​២​៣​

Next Article

កម្ពុជា​នឹង​បង្កើត​ការងារ​បាន​ចំនួន​ ​១​០​,​២​ ​លាន​កន្លែងនៅ​ឆ្នាំ​ ​២​០​២​៦​